តោះទៅជល់មាន់នៅសង្វៀនសេះស របស់លោក ម៉ាប់ ទាំងអស់គ្នា ព្រោះអាជ្ញាធរខណ្ឌមានជ័យ មិនបង្ក្រាបទេ..

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋ មានលំនៅដ្ឋានរស់នៅក្បែរសង្វៀនជល់មាន់មួយកន្លែងឈ្មោះ សេះស បានឲ្យដឹងថា សង្វៀនជល់មាន់ខាងលើ អាចបើកដំណើរការជារៀងរាល់ថ្ងៃ ទៅបាន ដោយសារម្ចាស់សង្វៀននេះ មានខ្នងបង្អែក ជាអ្នកមានតួនាទី ជាស្នងការរងនគរបាលរាជធានីភ្នំពេញ និងជាមន្ត្រីបម្រើការងារនៅស្ថាប័នតុលាការផង។

បនល្បែងស៊ីសងនេះ ត្រូវបានប្រជាពលរដ្ឋ រិះគន់ និងចោទថា លោក ម៉េង វិមានតារា អធិការនគរបាល ខណ្ឌមានជ័យ និងលោកអភិបាលខណ្ឌមានជ័យ ថាទំនងជាបានរួមគំនិតគ្នា បង្កើតឲ្យមានសង្វៀនជល់មាន់នេះ ទើបគ្មានការវិធានការចុះបង្ក្រាប។

ត្រង់ចំណុចនេះ ក្រុមប្រជាពលរដ្ឋ បានសំណូមពរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើជួយបញ្ជូនមន្ត្រីជំនាញចុះពិនិត្យ ទៅលើសកម្មភាពអនុវត្តការងារ របស់អាជ្ញាធរ ក៏ដូចជាថ្នាក់ដឹកនាំខណ្ឌ
មានជ័យ និងអធិការនគរបាលខណ្ឌមានជ័យ ឲ្យបានឆាប់ផង។

ទាក់ទិនបញ្ហានេះ អធិការនគរបាល ខណ្ឌមានជ័យ លោក ម៉េង វិមានតារា ដែលត្រូវជាប្អូនប្រុសបង្កើត របស់អ្នកចម្រៀង ម៉េង កែវពេជ្ជតា បានឲ្យដឹង នៅល្ងាចថ្ងៃទី០១ ខែមេសាថា សង្វៀនជល់មាន់នេះ លោកបានឲ្យកម្លាំងអធិការខណ្ឌមានជ័យ ចុះបង្ក្រាប និងរឹបអូសបានតែឧបករណ៍សម្ភារតុ និងកៅអីមួយចំនួន ប៉ុន្តែមនុស្សញៀនល្បែងខាងលើនេះ បានរត់គេចខ្លួនបាត់
អស់ ព្រោះដោយសារពួកគេលេងនៅក្នុងព្រៃជ្រៅ ហើយមានអ្នកយាមផ្លូវ ពេលសមត្ថកិច្ចចុះបង្ក្រាប។

ប្រជាពលរដ្ឋបញ្ជាក់ថា ម្ចាស់សង្វៀនជល់មាន់ខាងលើនេះ មានឈ្មោះ លោក ម៉ាប់..៕

ដោយ៖ សត្យា

អត្ថបទដែលជាប់ទាក់ទង