អាជ្ញាធរក្រុងបាងកក ប្រកាសឲ្យបិទហាងទំនិញ និងហាងអាហារតូចធំទាំងអស់..

ប្រទេសថៃ៖ លោក ផុងសះកន ខ្វាន់មឿង អ្នកនាំពាក្យទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ បានឲ្យដឹងថា ទីក្រុងបាងកក ត្រៀមប្រកាសច្បាប់ទី៥ ក្រោយពីការប្រជុំគណៈកម្មាធិការការពាររោគឆ្លង ទីក្រុងបាងកក នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ ដោយ មានមតិរួម តម្រូវឲ្យ គ្រប់ហាងទំនិញ រួមទាំងហាងងាយស្រួលទិញ ផ្សារទំនើប (Supermarket) ហាងអាហារ តូបលក់ទំនិញ និងតាមរទេះចល័តជាដើម ត្រូវផ្អាកអាជីវកម្មនៅយប់ម៉ោង ២៤ និង០៥នាទី ថ្ងៃទី០២ ខែមេសានេះតទៅ។

ក្រៅពីនេះអាជ្ញាធរទីក្រុងបាងកក ក៏បានការប្រកាសបិទសួនសាធារណៈទាំងអស់នៅទីក្រុងបាងកកទាំងជា របស់រដ្ឋ និងឯកជន ចាប់ផ្តើមអនុវត្តន៍ ចាប់ពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។ ក្នុងនោះ អាជ្ញាធរទីក្រុងបាងកក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រួវចូលរួមសហការ និងប្រតិបត្តិតាមសេចក្តីប្រកាស ឲ្យបានទាំងអស់គ្នា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ឲ្យមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង