យន្តហោះរបស់កងទ័ពរំដោះប្រជាជនចិន បានដឹកជញ្ជូនសម្ភារៈប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុស COVID-19 ជាជំនួយលើកទី២ ជូនចំពោះភាគីកម្ពុជា..
រាជធានីភ្នំពេញ៖ ស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០១ ខែមេសា
ឆ្នាំ២០២០នេះ យន្តហោះ០១គ្រឿង ប្រភេទ IL-76 ដែលជាយន្តហោះ របស់កងទ័ពរំដោះប្រជាជនចិន បានដឹកជញ្ជូនសម្ភារៈប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុស COVID-19 ជាជំនួយលើកទី២ ជូនចំពោះភាគីកម្ពុជា ដោយបានចុះចតយ៉ាងជោគជ័យ ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោក Li Jingfeng អនុព័ន្ធយោធា នៃស្ថានទូតចិនប្រចាំកម្ពុជា និងលោកនាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងការពារជាតិកម្ពុជា បានអញ្ជើញចូលរួមស្វាគមន៍ និងបានរៀបចំពិធីប្រគល់ ទទួលសម្ភារៈ ក្នុងអាកាសយានដ្ឋាននោះផងដែរ៕
4月1日,中国人民解放军1架伊尔-76运输机运载第二批援柬抗疫物资抵达金边国际机场。驻柬埔寨使馆李景峰武官和柬国防部后勤与财务总局总局长宋桑南上将到机场迎接,并进行物资交接仪式。

