រថយន្ត២គ្រឿង បុកប៉ះគ្នាតាមផ្លូវជាតិលេខ៤ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ និងមនុស្ស៤នាក់ទៀតរបួសធ្ងន់ស្រាល..

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចស្រុកកំពង់សិលា បានឲ្យដឹងថា មានរកណីគ្រោះថ្នាក់ រវាងរថយន្ត លុចសុិស RX-300 បានបុកប៉ះជាមួយរថយន្តកុងតឺន័រ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ និង៤នាក់ទៀតរងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះ បានកើតឡើង នៅម៉ោង១៧ និង៤៥នាទី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នៅចន្លោះ Km 157-158 ស្ថិតក្នុងភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើង រវាងរថយន្តម៉ាកនីសាន់ ពណ៌ខៀវ ត្រួយចេក​ ពាក់ស្លាកលេខភ្នុំពេញ 3C-0054 (សន្តោងកុងទីន័រ) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ​ បានបុកជាមួយ រថយន្ត ម៉ាកលុចសុីស RX300 ពណ៌ស ពាក់ផ្លាកលេខ ​ភ្នំពេញ​ 2H-3030 មានទិសដៅបញ្ច្រាសទិសគ្នា ហើយ អ្នកបើកបរឈ្មោះ សូ សុខាល័យ ភេទប្រុស​ អាយុ៣៣ឆ្នាំ រស់នៅភ្នំពេញ រងរបួសធ្ងន់
អ្នករួមដំណើរក្នុងរថយន្តនេះមាន០៤នាក់ ស្ត្រីម្នាក់ រួមមាន៖

១- ឈ្មោះ សូនី ភេទស្រី​ អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ខេត្តព្រៃវែង (ស្លាប់)

២- ឈ្មោះ លី គ័ង ភេទប្រុស អាយុ៣៥​ឆ្នាំ ជនជាតិ​ចិន ទីលំនៅ ភ្នំពេញ រងរបួស​ធ្ងន់

៣- ឈ្មោះ បូរ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ខេត្តព្រៃវែង រងរបួស​ធ្ងន់

៤- ឈ្មោះ ហុង សៀវហាក់ អាយុ១១ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅភ្នំពេញ រងរបួស​ស្រាល

សមត្ថកិច្ច បញ្ជាក់ថា បច្ចុប្បន្ននេះ ចំពោះអ្នកស្លាប់ ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ៤០២ សហការជាមួយកម្លាំង កងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ៤០១ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ជួយសង្រ្គោះបញ្ជូនទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។

ចំណែកវត្ថុតាងរថយន្តទាំងពីរ ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ដើម្បីរង់ចាំដោះស្រាយបន្តតាមនីតិវិធីនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង