លោកឧកញ៉ា ទៀ វិចិត្រ បន្តជួយសង្គ្រោះជនពិការមានជីវភាពតោកយ៉ាក និងខ្វះអាហារហូបចុកប្រចាំថ្ងៃ..

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានបន្តជួយឧបត្ថម្ភថវិកា និងអាហារទទួលទាន ជូនដល់បរុសពិការជើងវ័យ២៨ឆ្នាំមួយរូប ដែលបានស្វែងពីខេត្តផ្សេង មកជួប រូបលោកឧកញ៉ា ដោយផ្ទាល់ដល់គេហដ្ឋាន នៅខេត្តព្រះសីហនុ ដើម្បីស្នើសុំការជួយឧបត្ថម្ភ នូវគ្រឿងឧបភោគបរិភោគ និងថវិកា សម្រាប់យកទៅផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ ដែលជួបការលំបាកតោកយ៉ាក។

បុរសពិការជិះលើរទេះរុញរូបនេះ
បានរៀបរាប់ថា ក្រោយពីប្រទេសកម្ពុជា មានជំងឺកូវី-១៩(covid-19) ចូលមករាតត្បាតរួចមក រូបគាត់មិនអាចរកប្រាក់ ដើម្បីចិញ្ចឹមជីវិតបានទៀតទេ ហើយក៏ជួបការខ្វះខាតផ្នែកជីវភាពប្រចាំថ្ងៃធ្ងន់ធ្ងរ។ ហើយក្រោយមក ក៏បាននឹកគិតទៅសុំរថយន្តគេជិះ ចេញពីខេត្ត របស់ខ្លួនរស់នៅ ធ្វើដំណើរឆ្ពោះទៅខេត្តព្រះសីហនុ ដើម្បីស្កាត់រកជួប លោកឧកញ៉ា ទៀ វិចិត្រ ក្នុងបំណងស្នើសុំដោយត្រង់ៗ នូវថវិកាបន្តិចបន្តួច ទុកសម្រាប់ទិញអាហារហូបចុក ចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃ។

បុរសពិការឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា តាមរយៈការសាកសួរផ្លូវ និងការអន្តរាគមន៍ពីមហាជនមួយចំនួន ដែលគេស្គាល់លំនៅដ្ឋាន របស់ លោកឧកញ៉ា ទៀ វិចិត្រ បុរសពិការរូបនេះ បានបញ្ជាក់ថា គោលបំណង របស់គាត់
ក៏បានសម្រេចក្តីប្រាថ្នា ហើយបានជួប លោកឧកញ៉ា ទៀ វិចិត្រ ដោយផ្ទាល់នៅផ្ទះ របស់លោកឧញ៉ា ស្ថិតក្នុងក្រុងព្រះសីហនុ។

បុរសពិការរូបនេះបន្តថា តាមរយៈសន្តានចិត្តសប្បុរសធម៌ របស់ លោកឧកញ៉ា ទៀ វិចិត្រ
គឺលោកឧកញ៉ា បានជួយឧបត្ថម្ភថវិកាចំនួន៥០មុឺនរៀល និងអាហារហូបចុកមួយចំនួនទៀតដល់រូបលោក។

យ៉ាងណាក៏ដោយចុះ មុនពេលធ្វើដំណើរវិលត្រឡប់ទៅស្រុកកំណើតវិញ បុរសពិការជិះលើរទេះរុញរូបនេះ ក៏បានគោរពថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់លោកឧកញ៉ា ទៀ វិចិត្រ និងក្រុមគ្រួសារ ដែលបានចេញមកជួប និងទទួលរ៉ាក់ទាក់រូបគាត់ ដោយគ្មានការរើសអើង។ ជាងនេះទៀត
លោកឧកញ៉ា ទៀ វិចិត្រ ថែមទាំងបានជួយឧបត្ថម្ភជាថវិកា និងអាហារហូបចុកមួយចំនួនផងដល់រូបគាត់៕

អត្ថបទដែលជាប់ទាក់ទង