បញ្ជូនជនសង្ស័យបទល្មើសគ្រឿងញៀន៧នាក់ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ..

ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យចំនួន ០៧នាក់ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។

ការបញ្ជូនសំណុំរឿងនេះ ធ្វើឡើងក្រោយកម្លាំងកងរាជអាវុធហត្ថ ចុះបង្ក្រាប និងឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន ៣ករណីដាច់ដោយឡែកពីគ្នា នៅក្រុងព្រះសីហនុ។

ជនសង្ស័យរួមមាន៖

១- ឈ្មោះ ស៊ឹម ពុទ្ធិរង្សី ហៅ សី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នសង្កាត់២ ក្រុងព្រះសីហនុ

២- ឈ្មោះ ម៉ី រ៉ាវី ហៅ វី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ូតូ ទីលំនៅបច្ចុប្បន្នភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ

៣- ឈ្មោះ សុត មាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក ទីលំនៅបច្ចុប្បន្នសង្កាត់៣ ក្រុងព្រះសីហនុ

៤- ឈ្មោះ កែត សិរីវុទ្ធថន ហៅ តឹក ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងទូរស័ព្ទ បច្ចុប្បន្នស្នាក់នៅក្រុមទី១៦ ភូមិ០២ សង្កាត់០៣ ក្រុងព្រះសីហនុ

៥- ឈ្មោះ ចិត្ត សំរ៉ុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងទូរស័ព្ទ បច្ចុប្បន្នស្នាក់នៅសង្កាត់០៣ ក្រុងព្រះសីហនុ

៦- ឈ្មោះ ហេង គីត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករនេសាទ ទីលំនៅបច្ចុប្បន្នសង្កាត់៣ ក្រុងព្រះសីហនុ

៧- ឈ្មោះ ណាវ ម៉េង ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្នសង្កាត់៣ ក្រុងព្រះសីហនុ

កម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ឲ្យដឹងថា ចំពោះវត្ថុតាង ដែលកម្លាំងជំនាញរឹបអូសបានរួមមាន៖ ម្សៅថ្នាំញៀនចំនួន ០៩កញ្ចប់, ទូរស័ព្ទដៃ ចំនួន០៤គ្រឿង, ម៉ូតូ០១គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត៕ ដោយ៖ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង