គ្រូពេទ្យស្រុកឱរ៉ាល់ ប្រកាសរកសាច់ញាតិ បុរសជួបគ្រោះថ្នាក់ចរាចរម្នាក់ឈ្មោះ ប្រាក់ សុភាព អាយុ៣៩ឆ្នាំ រងរបួសធ្ងន់..

ខេត្តកំពង់ស្ពឺ៖ ក្រុមគ្រូពេទ្យបម្រើការ នៅមណ្ឌលសុខភាព ជា ស៊ីម ឱរ៉ាល់ បានប្រកាសរកសាច់ញាតិ របស់ជនរងគ្រោះ ឈ្មោះ ប្រាក់ សុភាព អាយុ ៣៩ឆ្នាំ មានស្រុកកំណើតនៅភូមិកោះខ្យង​ ឃុំអូរជ្រៅ​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ ដែលបានជួបគ្រោះថ្នាក់ចរាចរ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

បុរសរងគ្រោះខាងលើ ជិះម៉ូតូម៉ាក Dream ផលិតឆ្នាំ២០១៤ ស្លាកលេខ កំពង់ស្ពឺ 1E 8790។

អាស្រ័យដូចបានជម្រាបជូននេះ ប្រសិនបើសាធារណជន ឬបងប្អូនបានស្គាល់សាច់ញាតិបុរសរងគ្រោះខាងលើ សូមទាក់ទងទៅកាន់លេខ: ០១២/០១៥ ៧១ ៥០ ១០ ដោយអនុគ្រោះ៕ ដោយ៖ ឡាយ ថេង

អត្ថបទដែលជាប់ទាក់ទង