លោក នេត សាវឿន បានដកអធិការស្រុកតាវែង ខេត្តរតនគិរី បញ្ឈរជើង ក៏ព្រោះតែ..?
ខេត្តរតនគិរី៖ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារបណ្តោះអាសន្ន ចំពោះ លោក សម្បត្តិ កុសល អធិការស្រុកតាវែង និងតម្រូវឲ្យមកបង្ហាញខ្លួនជារៀងរាល់ម៉ោងធ្វើរនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីរង់ចាំការសម្រេចថ្មី។
ប្រភពបញ្ជាក់ថា ការផ្អាកការងារ លោក សម្បត្តិ កុសល ពីតួនាទីអធិការនគរបាលស្រុកតាវែងនេះ ដោយសារ បុគ្គលរូបនេះ ធ្វើសកម្មភាពបាញ់គំរាមកូនចៅ ជាច្រើនគ្រាប់..៕

