កម្លាំងនគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនបុរសម្នាក់ ដែលសរសេរ និងបង្ហោះរូបភាពយកជើងជាន់លើប្រាក់រៀល..

ខេត្តព្រះសីហនុ៖ កម្លាំងនគរបាល នៃអធិការដ្ឋានស្រុកព្រៃនប់ កាលពីវេលាម៉ោង​ ១៦.០០នាទី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ បានសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួន របស់សាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ចុះហត្ថលេខាដោយលោក កើត វណ្ណារ៉េត ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។

ដីកាខាងលើនេះ បានបញ្ជាឲ្យឈ្មោះ អាត់ អេង ហៅ អាត់ សំអេង ឬ សេន អាត ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្ត​ព្រះសីហ​នុ ឲ្យចូលខ្លួនទៅការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

ដីកានាំខ្លួននោះ បញ្ជាក់ថា ជនខាងលើនេះ បានសរសេរ និងបង្ហោះរូបភាពយកជើងជាន់លើប្រាក់រៀល និងសរសេរជាខ្លឹមថា «ខ្ញុំចង់និយាយថាចុះបើខ្ញុំធ្វើបែបនេះ តើមានអ្នកណាហ៊ានធ្វើអីខ្ញុំ»។

បច្ចុប្បន្នមុខសញ្ញាខាងើនេះ ត្រូវកម្លាំងនគរបាលស្រុកព្រៃនប់ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង