ស្ត្រីរងគ្រោះ បានប្តឹងបុរសជាម្ចាស់ផ្ទះជួល ដែលចាប់ចងរូបនាង ជាប់ជញ្ជាំងទ្វារដែក ឲ្យសងថ្លៃព្យាបាល៥ពាន់ដុល្លារ..

រាជធានីភ្នំពេញ៖ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ករណីបុរសម្នាក់ជាម្ចាស់ផ្ទះជួល បានអូសស្រ្តីម្នាក់ កំពុងមានផ្ទៃពោះយកទៅចងជាប់ជញ្ជាំងទ្វារដែក ដែលត្រូវបានគេផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីចុងសប្តាហ៍មុននោះ ត្រូវស្ត្រីរងគ្រោះដាក់ពាក្យបណ្តឹងហើយ។

សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ស្ត្រីរងគ្រោះ ឈ្មោះ អឿន នៀក រស់នៅផ្ទះជួល ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដាក់ពាក្យបណ្ដឹង ប្ដឹងជនបង្ករ​ ឈ្មោះ អ៊ូ ប៊ុនធី ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរមន្ត្រីសាធារណការ និងឈ្មោះ ស្រេង ឆេងលីន ភេទស្ត្រី អាយុ៨១ឆ្នាំ មុខរបរម្ចាស់ផ្ទះជួល រស់នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ទៅកាន់សមត្ថកិច្ច  ដើម្បីឲ្យចាត់ការតាមនីតិវិធីច្បាប់​រួចហើយ។ ក្នុងនោះ ស្ត្រីរងគ្រោះ ក៏បានប្តឹងទាមទារជំងឺ​ចិត្ត​ និង​ ថ្លៃ​ព្យាបាល​ជំងឺ​ ចំនួន ៥០០០​ដុល្លារ​អាមេរិក​ថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង