សប្បុរសជននាំយកធុងសំរាមជាង២០ធុង ទីប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ..

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ លោក លឹម ភត្រី សមាជិកក្រុមប្រឹក្សាក្រុងព្រះសីហនុ និងជាតំណាងឲ្យសប្បុរសជននានា បាននាំយកធុងសំរាមចំនួន ២៤ធុង ដែលសប្បុរសជននានា បានជួយឧបត្ថម្ភ យកមកប្រគល់ជូន លោកវេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ទុកប្រើប្រាស់ជាប្រយោជន៍សាធារណៈ។

លោក លឹម ភត្រី បន្តថា ដោយសង្កេតឃើញមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ត្រូវការចាំបាច់ធុង សម្រាប់ដាក់កាកសំណល់ និងជាទីកន្លែង សម្រាកព្យាបាលអ្នកជម្ងឺកូវីត-១៩ និងអ្នកជម្ងឺដទៃទៀត ទើបបាននាំយកធុងសំរាមទាំងនេះ មកប្រគល់ជូននៅពេលនេះ។

បន្ថែមលើនេះ លោក លឹម ភត្រី ក៏បានស្នើប្រជាពលរដ្ឋ និងផ្នែកពាក់ព័ន្ធ ត្រូវចូលរួមទប់ស្កាត់ការរីករាលដាល នៃជម្ងឺកូវីត-១៩ នៅកម្ពុជា ឲ្យបានទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង