កងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ២០នាក់ ទៅតុលាការ..

ខេត្តព្រះសីហនុ៖ នៅរសៀល ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យចំនួន ២០នាក់ រួមជាមួយវត្ថុតាងពាក់ពន្ធ័បទល្មើសគ្រឿងញៀន ទៅកាន់សាលាដំបូងខេត្តនេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

លោក ហេង ប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ មានប្រសាសន៍ថា ជនសង្ស័យទាំង ២០នាក់នោះ ត្រូវបានកម្លាំងការិយាល័យបទល្មើសគ្រឿងញៀន នៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះបង្ក្រាបបានជាបន្តបន្ទាប់ ចំនួន០៣លើក នៅទីតាំងផ្សេងៗគ្នា ក្នុងក្រុងព្រះសីហនុ៕

 

អត្ថបទដែលជាប់ទាក់ទង