សម្ដេច ហ៊ុន សែន ចេញបទបញ្ជាឲ្យដាក់កំហិតលើការធ្វើដំណើរ ក្នុងប្រទេស កម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូ-វីដ១៩..

រាជធានីភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បិទការធ្វើដំណើរ ក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត និងការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត រហូតដល់ពីស្រុកមួយ ទៅស្រុកមួយ ដោយចាប់អនុវត្តពីម៉ោង ២៤:០០នាទី ថ្ងៃទី០៩ រហូតដល់ម៉ោង ២៤:០០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

សម្តេចមានប្រសាសន៍ថា ដើម្បីសុវត្តិភាព របស់ជាតិ និងជីវិត របស់ប្រជាជន ខ្ញុំពុំមានជម្រើសអ្វី ឱ្យល្អជាងការចេញបទបញ្ជារបែបនេះទេ។
សម្តេចតេជោ បន្តថា ប្រសិនមានច្បាប់គ្រប់គ្រងប្រទេស ក្នុងគ្រាអាសន្នប្រហែលជាច្បាប់នោះត្រូវយកមកអនុវត្តន៍នាពេលនេះដែរ។ ដូច្នេះ សូមការយោគយល់ពីសំណាក់បងប្អូនជនរួមជាតិ ក្នុងគ្រាដ៍លំបាកនេះ។

ខាងក្រោមនេះ ជាបទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា ផ្សព្វផ្សាយនៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ៖

អត្ថបទដែលជាប់ទាក់ទង