លោកបណ្ឌិត ភីតថឺ លី បន្តនាំយកគ្រឿងឧបភោគបរិភោគ ចែកជូនគ្រួសារពលរដ្ឋជួបការលំបាក នាខេត្តបន្ទាយមានជ័យ..

ខេត្តបន្ទាយមានជ័យ៖ លោកបណ្ឌិត ភីតថឺ លី និងអ្នកស្រី ឆាយ លីណា បានដឹកនាំក្រុមការងារនាំយកគ្រឿងឧបភោគបរិភោគ ឬស្បៀងអាហារ ដើម្បីយកទៅឧបត្ថម្ភជូនប្រជាពលរដ្ឋរស់ ក្នុងសហគមន៍ក្រីក្រចំនួន ១៥៩គ្រួសារ ស្ថិតនៅតំបន់បឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ការនាំយកស្បៀងអាហារ ចែកជូនពលរដ្ឋស្ថិតក្នុងគ្រួសារទល់ក្រ ក្នុងសហគមន៍ខាងលើនេះ
បានធ្វើឡើងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ស្របពេលពួកគាត់កំពុងជួបការលំបាក។

ក្រៅពីបានបន្តនាំយកស្បៀងអាហារ ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកនៅតាមសហគមន៍ក្រីក្រ តាមបណ្តាខេត្តមួយចំនួន លោកបណ្ឌិត ភីតថឺ លី បញ្ជាក់ថា រូបលោក និងភរិយា ក៏ធ្លាប់បាន ចំណាយថវិកា ផ្ទាល់ខ្លួនអស់រាប់សិបម៉ឺនដុល្លារអាមរិកទៀត នៅក្នុងសកម្មភាពចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិជាមួយរាជរដ្ឋាភិបាលតាមរយៈជួយកសាងវត្តអារាម , សាលារៀន, អភិវឌ្ឍន៍ផ្លូវធ្វើដំណើរ និងជួយជីកអណ្តូងទឹក ចែកជូនប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល ដែលខ្វះទឹកសម្រាប់ប្រើប្រាស់ជាដើម។

គួររំលឹកថា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ លោកបណ្ឌិត ភីតថឺ កី ក៏បានដឹកនាំក្រុមការងារនាំយកស្បៀងអាហារ យកទៅចែកជូនប្រជាពលរដ្ឋ ដែលជួបការលំបាកចំនួន ២៥គ្រួសារ ស្ថិតនៅភ្នំដូនសម ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យផងដែរ។ ជាងនេះទៀត ក៏បានជួយជីកអណ្ដូងទឹក ជូនប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍ខាងលើនេះ តាមការស្នើសុំ របស់ប្រជាពលរដ្ឋថែមទៀតផង។

លោកបណ្ឌិត ភីថឺ ឱ្យដឹងដូច្នេះ រួចលើកឡើងថា មនុស្សគ្រប់រូបកើតមកមានខ្លួនទទេ ដូចតែគ្នាទេ។ ប៉ុន្តែអ្នកខ្លះមានឱកាសច្រើនជាងអ្នកដទៃ។ ដោយយល់ឃើញដូច្នេះ ទើបរូបលោក និងភរិយា តែងឆ្លៀតពេលវេលាជារៀងរាល់ខែ ដោយបានចំណាយថវិកាផ្ទាល់ខ្លួន ដែលបានមកពីការប្រកបរបរទទួលទាន ដោយសុចរិត ដើម្បីទិញជាស្បៀងអាហារ, ទិញសម្ភារសិក្សា និងជួយកសាង នូវសមិទ្ធិផលផ្សេងៗមានដូចជា៖ សាលារៀន, វត្តអារាម, អណ្តូងទឹក និងគ្រឿងឧបភោគបរិភោគជាដើម នាំយកទៅចែកជូនគ្រួសារទល់ក្រ ដើម្បីឱ្យមានជីវិត ក៏ដូចជាជីវភាពរស់នៅបានសមរម្យទាំងអស់គ្នា។

លោកបណ្ឌិត ភីតថឺ លី ដែលស្នើសុំមិនឲ្យអ្នកសាព័ត៌មាន បង្ហាញពីតួនាទី និងមុខរបរនោះ មានប្រសាសន៍បន្តថា នៅថ្ងៃខាងមុខនេះ រូបលោក និងភរិយា នឹងចំណាយថវិកាផ្ទាល់ខ្លួនជួយកសាងសាលារៀន, ជីកស្រះ ឬអណ្ដូងទឹក និងជួយអភិវឌ្ឍផ្លូវថ្នល់ ជូនដល់ប្រជាពលរដ្ឋរស់សហគមន៍ក្រីក្រ ស្ថិតក្នុងឃុំពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាបន្តទៀត បន្ទាប់ពូប្រជាពលរដ្ឋ និងអាជ្ញាធរ បានដោះស្រាយវិវាទដីធ្លី ឬវិវាទផ្សេងៗ នៅក្នុងតំបន់ខាងលើនេះ រួចរាល់ជាស្ថាពរ៕ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង