សមត្ថកិច្ចខេត្តព្រះសីហនុ ដាក់ពង្រាយតាមគោលដៅសំខាន់ៗ ដើម្បីអនុវត្តន៍បទបញ្ជា របស់សម្តេចតេជោ..

ខេត្តព្រះសីហនុ៖ ថ្នាក់ដឹកនាំស្ថាប័នមានសមត្ថកិច្ច ខេត្តព្រះសីហនុ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ច នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានដាក់ពង្រាយ នៅគោលដៅតាមផ្លូវជាតិ និងគោលដៅសំខាន់ៗនានា ក្នុងខេត្តនេះ ដើម្បីត្រៀមអនុវត្តន៍បទបញ្ជា របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល កម្ពុជា ដែលបានដាក់កំហិត ទៅលើការធ្វើដំណើរចល័ត ចេញពីខេត្តមួយ ទៅខេត្តមួយ និងពីស្រុកមួយ ទៅស្រុកមួយទៀត ដើម្បីបង្ការទប់ស្កាត់មិនឲ្យរាលដាលឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា។

បទបញ្ជា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងចូលជាធរមាន នៅម៉ោង ១២យប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ រហូតដល់ម៉ោង ១២យប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង