ឧត្តមសេនីយ៍ត្រី ព្រុំ ហៀង បរិច្ចាគប្រាក់បៀវត្សរ៍៥ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល..

ខេត្តកំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រី ព្រុំ ហៀង អត្តលេខ ០១៩៤១៦ មុខងារ មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ១ បានបរិច្ចាគប្រាក់បៀវត្សរ៍ប្រចាំខែ ក្នុង១ខែ ចំនួន ២០០.០០០រៀល (ម្ភៃម៉ឺនរៀល) ចំនួន៥ខែ គិតចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩..។

លោកឧត្តមសេនីយ៍ត្រី ព្រុំ ហៀង មានប្រសាសន៍ថា ការបរិច្ចាគប្រាក់បៀវត្សរ៍ចំនួន៥ខែនេះ ប្រយោជន៍ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ (CIVID-19) ដែលបាននឹងកំពុងរីករាលដាល នៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង