រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីកែសម្រួលបទបញ្ជាលេខ ០២ប.ប ចុះថ្ងៃទី០៩ ខែមេសា ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា​ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការកែសម្រួលបទបញ្ជាលេខ ០២ប.ប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ស្តីពីការដាក់កំហិតលើការធ្វើដំណើរ ក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។

ការកែសម្រួលបទបញ្ជានៃការដាក់​កំហិតលើការធ្វើដំណើរ របស់រដ្ឋាភិបាលពេលនេះ ដោយយោងលើស្ថានភាពភូមិសាស្ត្រ និងតម្រូវការជាក់ស្តែងក្នុងការបំពេញការងារ ការប្រកបមុខរបរ និងការប្រាស្រ័យទាក់ទងប្រចាំថ្ងៃ ដោយខកខានមិនបាន របស់មន្ត្រីរាជការសាធារណៈ និយោជក កម្មការ-និយោជិត និងប្រជាពលរដ្ឋទូទៅ ទើប រាជរដ្ឋាភិបាល សម្រេចធ្វើការកែសម្រួលវិសាលភាព នៃការដាក់​កំហិតលើការធ្វើដំណើរក្នុងប្រទេស ដែលមានចែងក្នុងបទបញ្ជាលេខ ០២ប.ប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ដូចខាងក្រោម។

សូមអានខ្លឹមសារ នៃសេចក្តីជូនដំណឹងពីការកែសម្រួលបទបញ្ជា របស់រាជរដ្ឋាភិបាល ទាក់ទងបំរាមលើមធ្យោបាយធ្វើដំណើរ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា៖

អត្ថបទដែលជាប់ទាក់ទង