ឧកញ៉ា ទៀ វិចិត្រ នាំយកសត្វកេងកងមួយក្បាល ដែលពលរដ្ឋប្រគល់ជូនយកទៅលែង ឲ្យរស់នៅក្នុងព្រៃធម្មជាតិវិញ..

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុនជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា (G.T.V.C, SPEED BOAT CAMBODIA) នៅក្នុងសប្តាហ៍នេះ បាននាំយកសត្វកេងកងមួយក្បាល ទៅលែង ឲ្យរស់នៅក្នុងព្រៃធម្មជាតិវិញ ដើម្បីឲ្យសត្វកម្រប្រភេទនេះ បានរស់រានមានជីវិតឡើងវិញ។

លោកឧកញ៉ាទៀ វិចិត្រ មានប្រសាសន៍ថា សត្វកេងកងមួយនេះ ត្រូវបានប្រជាពលរដ្ឋ យកមកប្រគល់ជូនលោក ដើម្បីព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញ។

ចំណែកប្រជាពលរដ្ឋ បានឲ្យដឹងថា ការនាំយកសត្វកេងកងមួយក្បាលនេះ មកប្គល់ជូនលោកឧកញ៉ា ទៀ វិចិត្រ ក៏ដោយសារតែកន្លងមកឃើញសកម្មភាព របស់លោកឧកញ៉ាទៀ វិចិត្រ ស្រឡាញ់សត្វ និងបាននាំយកសត្វព្រៃជាច្រើនប្រភេទ យកទៅលែង ឲ្យរស់នៅក្នុងព្រៃធម្មជាតិវិញជាបន្តបន្ទាប់។

នាឱកាសនោះដែរ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលនាំយកកូនសត្វកេងកងមួយក្បាល មកប្រគល់ជូនលោកនៅពេលនេះ។

បន្ថែមលើនេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋនៅគ្រប់សហគមន៍នានា ឲ្យចូលរួមជួយថែរក្សាការពារសត្វព្រៃ ឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់ កុំសម្លាប់ និងកុំយកសាច់សត្វព្រៃមកចំអិនធ្វើជាអាហារ ដើម្បីរួមចំណែកជាមួយសង្គមជាតិ ក្នុងការថែរក្សាសត្វព្រៃកម្រ នៅកម្ពុជា ឲ្យបានគង់វង្ស៕

អត្ថបទដែលជាប់ទាក់ទង