ឧត្តមសេនីយ៍ទោ គង់ ភិរៈ បរិច្ចាគប្រាក់បៀវត្សរ៍៥ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩..

រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ គង់ ភិរៈ អត្តលេខ ០៤៨៣៤០ មុខងារ នាយករងមហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គម និងភាសា នៃសកលវិទ្យាល័យការពាជាតិ សូមបរិច្ចាគប្រាក់បៀវត្សរ៍ផ្ទាល់ខ្លួនប្រចាំខែ ក្នុង១ខែ ចំនួន ១០០.០០០រៀលគត់ (មួយរយពាន់រៀល) ចំនួន០៥ខែ គិតចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (COVID-19)។

លោកឧត្តមសេនីយ៍ទោ គង់ ភិរៈ មានប្រសាសន៍ថា ការបរិច្ចាគប្រាក់បៀវត្សរ៍ផ្ទាល់ខ្លួនចំនួន ០៥ខែ របស់លោក ប្រយោជន៍ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ (CIVID-19) ដែលបាននឹងកំពុងរីករាលដាល នៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង