សមត្ថកិច្ចចម្រុះ​អន្តរក្រសួង របស់ គ.ប.ផ.ក ចុះបង្ក្រាបផលិតផលសម្លាប់មេរោគ និងគ្រឿងសម្អាងនាំចូលខុសច្បាប់ប្រមាណ ១៣តោន..

រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ច របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានចុះបង្ក្រាបផលិតផលនាំចូល ស្តុកទុក និងចែកចាយខុសច្បាប់ នូវសារធាតុសម្លាប់មេរោគ និងគ្រឿងសម្អាង នាំចូលខុសច្បាប់ជាង ២,០០០កេស ឬស្មើប្រមាណ ១៣តោន ដែលឈ្មួញនាំចូលមកសកតុកទុកក្នុងឃ្លាំងមួយកន្លែង ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យុទ្ធនាការនេះ សម្របសម្រួលផ្នែកច្បាប់ដោយ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីកម្លាំងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មន្ត្រីសុខាភិបាលខណ្ឌ និងមន្ត្រីកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មជាដើម។

ការចុះត្រួតពិនិត្យ​នេះ គណៈកម្មាធិការអន្តរក្រសួង របស់ គ.ប.ផ.ក បានរកឃើញផលិតផលខុសច្បាប់ជាច្រើនមុខ សរុបមានចំនួនជាង ២,០០០កេស ឬស្មើប្រមាណ១៣តោន (សារធាតុសម្លាប់
មេរោគ ម៉ាស់ និងគ្រឿងសម្អាង) មានដូចជា៖

​១- សាប៊ូកក់សក់ម៉ាក Max Care ​​​​​ចំនួន ៥កេស

​២- សប៊ូកក់សក់ម៉ាក THDH ​​​​​ចំនួន ៥៦០កេស

​៣- ក្រណាត់ស៊ើម​សម្លាប់មេរោគ ​​​​​៧០០កេស

​៤- ម៉ាស់ម់ាក HI PM2.5​​​​​​ ចំនួន ៤កេស

​៥- ជែលលាងដៃសម្លាប់មេរោគម៉ាក​ SOUEEUE (៥០០ម.ល) ​ចំនួន ៤៧៥កេស

​៦- ជែលលាងដៃសម្លាប់មេរោគម៉ាក Max Care (៥៥ម.ល) ​ចំនួន ៦០កេស

​៧- Spray បណ្តុះសក់​​​​​​ចំនួន ៥កេស

​៨- Spray អាល់កុលម៉ាក Ferfanduo (១០០ម.ល)​​ចំនួន ៤៥កេស

​សមត្ថកិច្ចចម្រុះ ឲ្យដឹងថា ក្រោយបានត្រួតពិនិត្យផលិតផលទំាងអស់នេះ សមត្ថកិច្ចជំនាញ បានពិនិត្យ និងសន្និដ្ឋានបឋមថា ទីតំាងនាំចូល ស្តុកទុក និងចែកចាយខាងលើនេះ មិនអនុលោមតាមច្បាប់កំណត់ដូចជា៖

​១- ពុំមានលើកស្លាកយីហោត្រឹមត្រូវ

​២- ផលិតផលទាំងនេះ ពុំមានចុះបញ្ជិការ ឬលេខប្រវេទន៍ ពីក្រសួងសុខាភិបាល

​៣- គ្មានអញ្ញាប័ណ្ណបើកគ្រឹះស្ថានអាហរ័ណ នីហរ័ណគ្រឿងសម្អាង ពីក្រសួងសុខាភិបាល

​៤- គ្មានលិខិតបញ្ជាក់គុណភាពផលិតផលពី ក្រសួងស្ថាប័នមានសម្ថកិច្ច

​៥- ផលិតផលទាំងនេះ អាចនឹងអន់គុណភាព ដែលអាចប៉ះពាល់ដល់សុខភាពស្បែក

​៦- គ្មានវិញ្ញាបនបត្របញ្ជាក់ការដាក់លក់ផលិតផលលើទីផ្សារ

​៧- បានធ្វើការឃោសនាផ្សព្វផ្សាយផលិតផលទំាងនេះតាមបណ្តាញសង្គម Facebook ដោយមិនបានស្នើសុំការការអនុញ្ញាតពីក្រសួងសុខាភិបាល

​ភ្លាមៗនោះ សមត្ថកិច្ចចម្រុះ ក៏សម្រេចផ្អាកអជីវកម្មបណ្តោះ
អាសន្ន ហើយផលិតផលទាំងនោះ ត្រូវបានឃាត់រក្សាទុកនៅទីតាំងដដែល និងដកហូតវត្ថុតាងមួយចំនួនយកទៅធ្វើការពិសោន៍។ ក្នុងនោះដែរ សមត្ថកិច្ចចម្រុះ​ របស់ គ.ប.ផ.ក​ បានបន្តនីតិវិធី ចាត់វិធានការតាមច្បាប់។

​ព្រមជាមួយគ្នានេះ មន្ត្រី គ.ប.ផ.ក ក៏បានអំពាវនាវដល់សាធារណៈជន មេត្តាចូលរួម និងសហការផ្តល់ព័ត៌មានអំពីទីតាំងចែកចាយ​ ឬបុគ្គលទាំងឡាយណា ដែលចែកចាយផលិតផលក្លែងក្លាយ-ខុសច្បាប់ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពពលរដ្ឋ និងសុវត្ថិភាពសង្គម។

ផ្តើមពីបញ្ហានេះ មន្ត្រី គ.ប.ផ.ក បញ្ជាក់ថា ប្រជាពលរដ្ឋ អាចទាក់ទង ដោយទំនាក់ទំនងផ្តល់ព័ត៌មានតាមរយៈលេខទួរស័ព្ទ៖ ០៨១ ៩៩៩ ៨០៨ ឬបណ្តាញសង្គមហ្វេសប៊ុក (Facebook Page) “ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ-Counter Counterfeit Committee ” រាល់ព័ត៌មាន របស់សាធារណៈជន ដែលរាយការណ៍មក គ.ប.ផ.ក គឺនឹងត្រូវរក្សាការសម្ងាត់៕

អត្ថបទដែលជាប់ទាក់ទង