អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ទទួលគ្រឿងឧបភោគបរិភោគ ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបែងចែកតាមប៉ុស្តិ៍..

ខេត្តព្រះសីហនុ៖ អធិការនគរបាលស្រុកព្រៃនប់ លោក ហួរ យ៉ៃ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ អធិការដ្ឋានស្រុក បានទទួលគ្រឿងឧបភោគ បរិភោគ ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មួយចំនួន ដើម្បីធ្វើការបែងចែកទៅឲ្យប៉ុស្តិ៍នគរបាលនានា រួមមាន៖ អង្ករ ៤០បាវ (២០០០គីឡូក្រាម), ទឹកបរិសុទ្ធសុទ្ធ ៤៥កេះ, មី ៣០ យួ, ទឹកជេលលាងដៃ ១៧៨ ដប, ភេសជ្ជ:៣៧ កេះ, ម៉ាស់ ១៨ ដុំ, អំបិល ៥បាវ។

លោកអធិការបន្តថា គ្រឿងឧបភោគទាំងនោះ បានបែងចែកដូចខាងក្រោម៖

១~ អធិការដ្ឋាន អង្ករ ១០ បាវ,ទឹកបរិសុទ្ធ ១៥កេះ, តែកំប៉ុង ០៧កេះ, អំបិល ០៥បាវ, ម៉ាស់ ០៣ដុំ, ទឹកជេលលាងដៃ ៤៩ដប។

២~ ប៉ុស្តិ៍នគរបាលរដ្ឋបាល ១៥ប៉ុស្តិ៍ ដែលក្នុងមួយប៉ុស្តិ៍ៗ ទទួលបាន អង្ករ ០២បាវ, ទឹកបរិសុទ្ធ ០២កេះ, មី ០២យួ, ម៉ាស់ ០១ដុំ, ទឹកក្រូច ០២កេះ និងជេលលាងដៃម្នាក់ៗ ១ដប៕

អត្ថបទដែលជាប់ទាក់ទង