អ្នកជំងឺកូវីដ-១៩ នៅកម្ពុជា កើនដល់១២០នាក់, ជាសះ៧៥នាក់ និងឆ្លងថ្មីម្នាក់..

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមម៉ោង ៨ និង៣០ព្រឹកថ្ងៃទី​១១​ ខែមេសា​ ឆ្នាំ២០២០​ បានរកឃេីញអ្នកឆ្លងជំងឺ​កូវីដ-១៩ (COVID-19​) ១ករណីថ្មីទៀត (ជនជាតិចិនប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ)​ ជាសរុបប្រទេសប្រទេសកម្ពុជា មានអ្នកជំងឺកូវីដ-១៩ សរុបចំនួន​ ១២០ករណី​​ និង បានព្យាបាលជាសះស្បេីយ​ចំនួន​ ៣ករណីថ្មីទៀត​ សរុប ៧៥នាក់ និងមិនមានមនុស្សស្លាប់ទេ។

ក្រសួងសុខាភិបាល បន្តថា ពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ​ តែលទ្ធភាពនឹងអាចកេីតមានឡេីង​។

ចំពោះ ពត៌មានបន្ថែមដែលសង្ស័យជំងឺកូវីដ-១៩ សូមទាក់ទងលេខ​៖ ១១៥៕

អត្ថបទដែលជាប់ទាក់ទង