អភិបាលខេត្តកំពង់ចាម ចុះពិនិត្យកម្លាំងឈរជើងតាមគោលដៅនានា ដើម្បីអនុវត្តបទបញ្ជារាជរដ្ឋាភិបាល

ខេត្តកំពង់ចាម៖ អភិបាល នៃគណៈ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តនេះ កាលពីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យកម្លាំងសមត្ថកិច្ចចម្រុះ ដែលឈរជើងប្រចាំការ នៅតាមគោលដៅនានា ជាប់ព្រំប្រទល់គ្នាជាមួយខេត្តជិតខាង។

ការចុះត្រួតពិនិត្យនេះ ដើម្បីអនុវត្តតាមបទបញ្ជា របស់រាជរដ្ឋាភិបាល នៅតាមគោលដៅចំនួន៣ ក្នុងស្រុកជើងព្រៃ និងស្រុកចំការលើ៖

១- គោលដៅព្រំប្រទល់ រវាងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតាំងគោក ខេត្តកំពង់ធំ

២- គោលដៅព្រំប្រទល់ រវាងស្រុកចំការលើ ខេត្តកំពង់ចាម និងស្រុកតាំងគោក ខេត្តកំពង់ធំ

៣- គោលដៅព្រំប្រទល់ រវាងស្រុកចំការលើ ខេត្តកំពង់ចាម និងស្រុកបារាយណ៍ ខេត្តកំពង់ធំ

នាឱកាសនោះដែរ លោក អ៊ុន ចាន់ដា បានជួបសំណេះសំណាលជាមួយកងកម្លាំងប្រចាំការនៅតាមគោលដៅនីមួយៗ។

ជាងនេះទៀត លោកអភិបាល ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងចម្រុះទាំងអស់ ត្រូវត្រួតពិនិត្យរាល់ការបំលាស់ទី របស់ប្រជាពលរដ្ឋ ឲ្យបានច្បាស់លាស់ និងយកវិធានការអប់រំឲ្យប្រជាពលរដ្ឋបានយល់ពីបទបញ្ជ របស់រាជរដ្ឋាភិបាល ដែលដាក់ចេញជាបន្ទាន់នា ក្នុងគោលបំណងទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ-១៩ ក្រោមការយកចិត្តពីសំណាក់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដើម្បីធានាដល់សុខភាព របស់បងប្អូនប្រជាពលរដ្ឋ ឲ្យមានសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង