លោក នី ផល្លី បរិច្ចាគបៀវត្សរ៍ចំនួន៦ខែពេញ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

រាជធានីភ្នំពេញ៖ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបរិច្ចាគប្រាក់បៀវត្សរ៍ប្រចាំខែ ទាំងអស់ ក្នុង០១ខែ មានចំនួន ២.០០០.០០០រៀល(២លានរៀល) ចំនួន០៦ខែ គិតចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩(COVID-19)។

លោក នី ផល្លី មានប្រសាសន៍ថា ដើម្បីចូលរួមគាំទ្រទាំងកម្លាំង និងស្មារតី រូបលោកក៏បានបរិច្ចាគប្រាក់បៀវត្សរ៍ក្នុង០១ខែ មានចំនួន ២លានរៀល នៃប្រាក់បៀវត្សរ៍ប្រចាំខែ ក្នុងតួនាទីជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ចំនួន០៦ខែ ដើម្បីរួមចំណែកទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ (COVID-19) នៅព្រះរាជាណាចក្រកម្ពុជា។

បន្ថែមលើនេះ លោក នី ផល្លី ក៏បានបួងសួង និងជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ក្រុមគ្រួសារ ព្រមទាំងកល្យាណមិត្ត របស់លោកទាំងអស់ សូមមានសុវត្ថិភាព និងមានសុខភាពល្អគ្រប់ៗគ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង