លោក យ៉ូវ ខេមរា ឲ្យដឹងថា កម្មករបំរើការងារនៅរោងចក្រទាំងអស់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ ធ្វើការងារជាធម្មតា..

ខេត្តព្រះសីហនុ៖ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ លោក យ៉ូវ ខេមរា បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០នេះថា សកម្មភាពការងារ នៅតាមរោងចក្រនានា ក្នុងខេត្តព្រះសីហនុ នៅបើកដំណើរការ និងបន្តសកម្មភាពការងារ របស់ខ្លួនជាធម្មតា។

លោក យ៉ូវ ខេមរា បន្តថា ក្នុងនោះ ក៏មានរោងចក្រ​ផលិតម៉ាស Jiangxi 3L Medical Products Group​ ផលិតសម្ភារបរិក្ខារពេទ្យ​ (ម៉ាស់​ ស្រោមដៃ​ មួកពេទ្យ​ ខោអាវ​ពេទ្យ​ កម្រាល…)​ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុង​ព្រះសីហនុ​ ខេត្តព្រះសីហនុ  គឺក្រុមកម្មករ បានបន្តធ្វើការងារជាធម្មតា៕

អត្ថបទដែលជាប់ទាក់ទង