លោកបណ្ឌិត ភីថឺ លី នាំយកឯកសណ្ឋានចំនួន១២កំប្លេ និង​ វិទ្យុទាក់ទង១២គ្រឿង​ ចែកជូនប្រជាការពារឃុំអូរជ្រៅ..

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០នេះ លោកបណ្ឌិត​ ភីតថឺ​ លី​ បានដឹកនាំក្រុមការងារនាំយកសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន ទៅចែកជូនប្រជាការពារ ប្រចាំការនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកបណ្ឌិតបន្តថា ការផ្តល់ជូននេះ ប្រយោជន៍ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាការពារ សម្ភារប្រើប្រាស់ក្នុងការងារថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះ ឲ្យបានប្រសើរឡើង។

សម្ភារទាំងនោះរួមមាន៖ ផ្ដល់ឯកសណ្ឋាន ជូនដល់ប្រជាការពារចំនួន ១២កំប្លេ និង​ វិទ្យុទាក់ទងចំនួន ១២គ្រឿង​។

បន្ថែមលើនេះ លោកបណ្ឌិត ភីថឺ លី ក៏បានផ្តល់ថវិកា ជួយធ្វេីរបង​ព័ទ្ធជុំវិញ​ប៉ុស្តិ៍​រដ្ឋបាល និង​ចាក់ដីលុបរណ្ដៅ នៅខាងក្រោយប៉ុស្តិ៍​អូរបីជាន់​ ស្ថិតក្នុងស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ឲ្យមានបរិស្ថានល្អថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង