រដ្ឋមន្ត្រីអូស្រ្តាលី ដែលលួចចេញក្រៅផ្ទះ បំពានច្បាប់ទប់ស្កាត់ Covid-19 បានចុះចេញពីតំណែង ដើម្បីធ្វើជាគម្រូល្អដល់ពលរដ្ឋ..
បរទេស៖ បណ្តាញសារព័ត៌មានអូស្ត្រាលី បានផ្សព្វផ្សាយថា រដ្ឋមន្ត្រីទទួលបន្ទុកសិល្បៈ នៅរដ្ឋ New South Wales គឺលោក Don Harwin ដែលត្រូវប៉ូលិស ផាកពិន័យ ពីបទបំពានច្បាប់បម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដា ល នៃវីរុសកូវីដ-19 ពេលនេះ បានសម្រេចសុំលាលែងចេញពីតំណែងហើយ។
ការសម្រេចលាលែងចេញពីតំណែង របស់ លោក Don Harwin គឺដើម្បីគាំទ្រដល់ សកម្មភាព របស់រដ្ឋាភិបាល ក្នុងស ង្គ្រាមប្រឆាំងជំងឺកូវីដ-១៩។
នៅក្នុងលិខិតលាលែង ចេញពីតំណែង លោក Don Harwin បានបញ្ជាក់ថា គ្មានអ្វីធំជា ងការខិតខំ របស់រដ្ឋាភិបាល ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នោះទេ។
លោកបន្តថា មនុស្សគ្រប់ៗរូប គឺត្រូវតែគោរពតាមច្បាប់ មន្ត្រីធ្វើខុស ក៏ត្រូវផាកពិន័យដូចគ្នា។
គិតត្រឹមម៉ោង ៨យប់ថ្ងៃទី១០ ខែមេសា អូស្ត្រាលី មានអ្នកឆ្លង ជំងឺកូវីដ-១៩ សរុប ៦១៨៨ និងបាត់បង់ជី វិតចំនួន ៥៤នាក់៕

