ពលករកម្មករ១៤នាក់ វិលពីថៃ ត្រូវអាជ្ញាធរខេត្តព្រៃវែង នាំយកមកពិនិត្យសុខភាព..

ខេត្តព្រៃវែង៖ អាជ្ញាធរស្រុកពារាំង ខេត្តព្រឌវែង បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ មានពលករ-កម្មករ សរុបចំនួន១៤នាក់ ប្រុស៩នាក់ ស្រី៥នាក់ ត្រូវបានអាជ្ញាធរដឹកតសមរថយន្តពីព្រំដែនថៃ នាំមកកាន់ស្រុកកំណើត នៅខេត្តព្រៃវែង។ ប៉ុន្តែមុននឹងអនុញ្ញាត ឲ្យពួកគេបន្តដំណើរទៅកាន់ផ្ទះរៀងៗខ្លួន ត្រូវបានអាជ្ញាធរ ដឹកមកកាន់នៅវិទ្យាល័យ ហ៊ុន សែន កំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ដើម្បីឲ្យក្រុមគ្រូពេទ្យជំនាញ ពិនិត្យតាមដានសុខភាព របស់ពួកគាត់ មុននឹងដឹកបញ្ជូនបន្ត ឆ្ពោះទៅតាមរដ្ឋបាលក្រុង-ស្រុកនានា ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានចាត់ចែងបន្ត..៕

អត្ថបទដែលជាប់ទាក់ទង