រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២ករណីថ្មីទៀត សរុបអ្នកជំងឺកើនដល់១២២នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមម៉ោង ៧:០០នាទីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងបានរកឃើញអ្នកឆ្លង ជំងឺកូវីដ-១៩ (Covid-19) ថ្មី ចំនួន ០២ករណីទៀត ធ្វើឲ្យតួលេខសរុបអ្នកជំងឺ នៅទូទាំងប្រទេស កើនដល់ ១២២នាក់។ ក្នុងនោះ មានអ្នកជំងឺ ដែលជាសះស្បើយថ្មី ចំនួន ០២នាក់ទៀត ធ្វើឲ្យតួលេខអ្នកជាសះស្បើយកើនដល់ ៧៧នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា បច្ចុប្បន្ននេះ អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅសល់ចំនួន ៤៥នាក់៕

អត្ថបទដែលជាប់ទាក់ទង