លោកឧកញ៉ា ទៀ វិចិត្រ ដឹកនាំក្រុមការងារនាំយកគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនកងកម្លាំងសមត្ថកិច្ច ប្រចាំការអនុវត្តបទបញ្ជា សម្តេចតេជោ..

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ ២០២០នេះ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុនជី.ធី.វី.ស៊ី, ស្ពីដប៊ូត កម្ពុជា (G.T.V.C, SPEED BOAT CAMBODIA) បានដឹកនាំក្រុមការងារនាំយកម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគមួយចំនួន ទៅឧបត្ថម្ភជូនអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងប្រចាំការ ហាមឃាត់មិនឲ្យប្រជាពលរដ្ឋ ធ្វើដំណើរចល័តឆ្លងព្រំប្រទល់ខេត្ត ស្របតាមបទបញ្ជា របស់ សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

បទបញ្ជាកំហិតទៅលើការធ្វើដំណើរនេះ សម្តេចតេជោ មានគោលបំណងទប់ស្កាត់មិនឲ្យឆ្លងរាលដាលជំងឺកូវីដ-១៩(COVID-19)។

នាឱកាសនោះ លោក ម៉ាង សុីណេត អភិបាលរងខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណដល់ លោកឧកញ៉ា ទៀ វិចិត្រ ដែលបានចូលរួមចំណែកយ៉ាងច្រើន ទាំងផ្តល់អាហារហូបចុក ទាំងគ្រឿងឧបភោគបរិភោគ និងថវិកា ឧបត្ថម្ភជូនរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រះសីហនុ ជាបន្តបន្ទាប់មកនេះ ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង