ប្រេីស្ទីលថ្មី​បង្កប់មនុស្សក្នុងរថយន្តដឹកទំនិញធុនធំ ហើយបើកឆ្លងខេត្ត ត្រូវសមត្ថកិច្ចចាប់ជាប់៤៨នាក់..

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៧ និង៣០នាទី ​កម្លាំង​កងរាជអាវុធហត្ថស្រុកកំពង់សីលា​ និងកម្លាំង​រាជអាវុធហត្ថ ស្នាក់ការសន្តិសុខ​៤០២​ បានសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាព​រដ្ឋបាលស្រុកកំពង់សីលា ដែលប្រចាំការត្រង់ចំណុចគីឡូម៉ែត្រ​លេខ​១៤១​ផ្លូវបំបែកស្រែអំបិល (ផ្លូវជាតិលេខ៤៨)​ ក្នុង​ភូមិ​ចំការហ្លួង​ ឃុំចំការហ្លួង​ ស្រុក​កំពង់​សីលា​ ខេត្ត​ព្រះសីហនុ​ ជាប់ព្រំប្រទល់ជាមួយ​ស្រុកស្រែ​អំបិល​ខេត្តកោះកុង។ សមត្ថកិច្ចចម្រុះទាំងនោះ បានឃាត់រថយន្តទ្រុងធុនធំមួយគ្រឿង ដែលធ្វេីដំណេីរចេញពីស្រុកបរសេដ្ឋ​ខេត្តកំពង់ស្ពឺ​ ឆ្ពោះទៅកាន់​ខេត្តកោះកុង​ ដោយរថយន្តនោះ បានលួចដឹកបង្កប់កម្មករ​ក្នុងទ្រុងឡានចំនួន៤៨នាក់ (ស្រី១៧នាក់)​។

ក្រោយសមត្ថកិច្ច បានឃាត់រថយន្តដឹកកម្មករទាំងនោះ សមត្ថកិច្ច ក៏បានធ្វេីការណែនាំឲ្យពួកគាត់នាំគ្នាជិះឡានដែលគាត់បានជិះមកនោះ ឲ្យវិលត្រឡប់ទៅមូលដ្ឋាន របស់ខ្លួនវិញ​ដោយកម្លាំង​រាជអាវុធហត្ថស្រុកកំពង់សីលា បានជូនពួកគាត់ទៅដល់ព្រំប្រទល់ខេត្តកំពង់ស្ពឺ៕

អត្ថបទដែលជាប់ទាក់ទង