ឧកញ៉ា ទៀ វិចិត្រ បន្តនាំយកស្បៀងចែកជូនពលរដ្ឋ ក្នុងនាមអនុប្រធានកិត្តិយសកាកបាទក្រហមខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសសាខាកាបាទក្រហមខេត្តព្រះសីហនុ បានបន្តនាំយកជំនួយជាម្ហូបអាហារ គ្រឿងឧបភោគបរិភោគច្រើនមុខ និងថវិកាមួយចំនួនទៀត យកទៅឧបត្ថម្ភជូនប្រជាពលរដ្ឋចំនួន ២៥គ្រួសារ រស់នៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជំនួយឧបត្ថម្ភនេះ គឺជាផ្នែកមួយ របស់ចលនាកាកបាទក្រហមកម្ពុជា ក្នុងការចូលរួមទប់ស្កាត់ការរាលដាល មិនឲ្យឆ្លងជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ផ្នែក រួមជាមួយប្រជាពលរដ្ឋ នៅតាមសហគមន៍កំពុងអនុវត្តន៍។

បំរាមការបំលាស់ទីចេញពីខេត្តមួយទៅខេត្តមួយទៀត ក៏ដូចជាការអប់រំ នៅរដូវបុណ្យចូលឆ្នាំថ្មីនេះ ត្រូវបានហាមមិនឲ្យប្រជាពលរដ្ឋ ធ្វើការជួបជុំមានគ្នាច្រើន និងហាមមិនឲ្យធ្វើចរាចរណ៍បន្លាស់ទីចេញទៅស្រុកកំណើត ឬចេញពីខេត្តមួយទៅខេត្តមួយជាដើម។

ត្រង់ចំណុចនេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានអប់រំបន្ថែម ជូនដល់ប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្នលើការរក្សាអនាម័យ និងស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល និងអាជ្ញាធរគ្រប់ស្ថាប័នទាំងអស់ ដើម្បីរួមគ្នាទប់ស្កាត់ ជំងឺកូវីដ-១៩ មិនឲ្យឆ្លងរាលដាលទៅសមាជិកក្នុងផ្ទះ និងតាមមូលដ្ឋានភូមិ-ឃុំ ដែលពួកគាត់កំពុងរស់នៅ..៕

អត្ថបទដែលជាប់ទាក់ទង