លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្រុមការងារក្រុមហ៊ុន G.T.V.C បានរកឃើញសពក្មេងស្រីលង់ទឹកសមុទ្រ នៅឆ្នេរអូរត្រះនោះហើយ..

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្រុមការងារក្រុមហ៊ុន G.T.V.C សហការជាមួយទូក របស់ប្រជានេសាទ ដែលរូបលោកបានរៀបចំឡើង បានរកឃើញសពក្មេងស្រីលង់ទឹកសមុទ្រ នៅឆ្នេរអូរត្រះនោះឃើញហើយ នៅនៅមុននេះបន្តិច គឺព្រឹកព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាណ២០២០។

សូមបញ្ជាក់ថា នៅព្រឹកនេះ លោកឧកញ៉ា ទៀ វិចិត្រ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដប៊ូត កម្ពុជា (G.T.V.C, SPEED BOAT CAMBODIA) បានដឹកនាំផ្ទាល់ដោយបញ្ចេញអូប័រល្បឿនលឿនចំនួន០៥គ្រឿង ដើម្បីចុះជួយស្វែងរកក្មេងស្រី​វ័យ ១៣​ឆ្នាំ​ម្នាក់ ដែលបាន​លង់ទឹក​សមុទ្រ និងបាត់ខ្លួន ក្នុងអំឡុងពេល​ធ្វើដំណើរទៅលេង​ទឹកសមុទ្រ ​នៅ​ឆ្នេរ​អូរត្រេះ​ កាលពីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។

លោកឧកញ៉ា ទៀ វិចិត្រ បន្តថា សកម្មភាពស្វែងរកក្មេងស្រីរងគ្រោះខាងលើនេះ រូបលោកបានដឹកនាំដោយផ្ទាល់នៅព្រឹកនេះ និងបានរកសពក្មេងស្រីរងគ្រោះ នៅឆ្នេរអូរត្រេះ២ ក្រុងព្រះសីហនុ។

គួររំលឹកថា ក្មេងស្រី​វ័យ ១៣​ឆ្នាំ​ម្នាក់​ ឈ្មោះ​ ហ៊ុន ម៉េង​ហ​រ័​ បាន​លង់ទឹក​សមុទ្រ​ និងបាត់ខ្លួន នៅ​ឆ្នេរ​អូរត្រេះ​ក្រុងព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​១៤​ ខែមេសា​ ឆ្នាំ២០២០​។ ហើយ​ថា ការបាត់​ខ្លួន​នេះ គិតមកដល់ព្រឹកថ្ងៃទី១៥ ខែមេសានេះ មិនទាន់​រក​ឃើញក្មេងស្រីរងគ្រោះ​នៅឡើយទេ។​

​ភ្លាមៗ​ក្រោយ​កើតហេតុ សមត្ថកិច្ច រួម​និង​ក្រុម​អ្នក​ជួយសង្គ្រោះ របស់លោកឧកញ៉ា ទៀ វិចិត្រ ក៏ដូចជា​គ្រួសារ​សាច់ញាតិ​ បាន​តាម​ស្វែងរក​នៅក្នុង​សមុទ្រ​ ប៉ុន្តែមិនទាន់រកឃើញទេ។

បើសាច់ញាតិ​ក្មេងស្រីរងគ្រោះ ឲ្យដឹងថា ក្មេងស្រី​រងគ្រោះ​ខាងលើ គឺជា​សិស្ស​រៀន​នៅ​សាលា​អូរ​២​ ក្រុងព្រះសីហនុ ហើយបានមកងូតលេង​ទឹកសមុទ្រ​ជាមួយ​ក្រុមគ្រួសារ។

ប្រភពបន្តថា មុនពេល​បាត់​ខ្លួន ក្មេងស្រី​រងគ្រោះ​ បាន​ហែលចូលទៅ​ជួយ​ក្មេង​តូច​ម្នាក់ទៀត​ ដែល​លង់ទឹក ដោយ​ដោះអាវ​ពោង​បោះ​ទៅឲ្យយក្មេង​ម្នាក់ទៀត ប៉ុន្តែចៃដន្យ​អាក្រក់ ក៏បានលង់ទឹក​ខ្លួនឯង​ ហើយលិចបាត់​ខ្លួន​ក្នុងទឹកសមុទ្រតែម្តង​។​

សមត្ថកិច្ច​មូលដ្ឋាន បញ្ជាក់ថា ក្មេងស្រី​រងគ្រោះ​ ឈ្មោះ​ ហ៊ុន ម៉េង​ហ​រ័ អាយុ​១៣​ឆ្នាំ ជាសិស្សសាលា​អូរ​២​ ស្ថិតក្នុងក្រុងព្រះសីហនុ។ ក្មេងស្រីថងគ្រោះ បានបាត់​ខ្លួន​ក្រោយ​លង់ទឹក​សមុទ្រ​នៅ​ឆ្នេរ​អូរត្រេះ​ ក្រុងព្រះសីហនុ ខណៈចូលមកងូតទឹកសមុទ្រ​លេងជាមួយ​ក្រុមគ្រួសារ​ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ កាលពី​រសៀល​ថ្ងៃ​ទី១៤​ ខែមេសា​ ឆ្នាំ២០២០​។​

សមត្ថកិច្ចបន្តថា ម្តាយក្មេងស្រី​រងគ្រោះ​មាន​ឈ្មោះ បុណ្យ សុខ លីម ឪពុក​ឈ្មោះ អ៊ុយ ហ៊ុន បច្ចុប្បន្ន រស់នៅ ក្រុម​១៩ ភូមិ​៣​ សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​៕
ដែន អយុធ្យា

អត្ថបទដែលជាប់ទាក់ទង