កាកបាទក្រហមខេត្តព្រះសីហនុ នាំយកជំនួយឧបត្ថម្ភជូន ប្រជាពលរដ្ឋក្រីក្រ១៨គ្រួសារ..

ខេត្តព្រះសីហនុ៖ ព្រឹក​ថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ​២០២០​នេះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកជំនួយឧបត្ថម្ភ និងការផ្តាំផ្ញេីរសួរសុខទុក្ខពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ យកទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន១៨គ្រួសារ​ រស់នៅឃុំចំការលួង​ ស្រុកកំពង់សិលា​ ខេត្តព្រះសីហនុ​។

លោក គួច ចំរើន ដែលជាប្រធានសាខាកាកបាទក្រហមខេត្តព្រះសីហនុ បញ្ជាក់ថា អំណោយឧបត្ថម្ភ ក្នុង១គ្រួសារៗទទួលបាន៖
– ម៉ាស់២ ប្រភេទ (ម៉ាស់ក្រណាត់៥ ម៉ាស់ ពេទ្យ១ប្រអប់)
– ទឹកអាកុលសំលាប់មេរោគ១ដប
– ជែលលាងដៃ ១ ដប
– ទឹកបរិសុទ្ធ១កេស
– ទឹកក្រូច១ កេស
– ត្រីខ ១ យួរ
– មី១កេស
– អង្គរ១បាវ=២៥គីឡូក្រាម
– អាវយឺត៥
– ថវិកា៥០,០០០រៀល។

នាឱកាសនោះដែរ លោក គួច ចំរើន ក៏បានរំលឹកណែនាំដល់ប្រជាពលរដ្ឋរស់នៅមូលដ្ឋាននោះ ឲ្យចេះថែរក្សាអនាម័យ​ខ្លួនប្រាណ ឲ្យបានជាប់ជាប្រចាំ​ ដេីម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ឲ្យបានទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង