អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ មានចំនួន១០៣នាក់ នៅសល់១៩នាក់ កំពុងព្យាបាលបន្ត..

រាជធានីភ្នំពេញ៖ ទិន្នន័យផ្លូវការ របស់ក្រសួងសុខាភិបាល បង្ហាញថា ចំនួនអ្នកឆ្លង អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ សរុបមានចំនួន ១០៣នាក់។ ក្មុងនោះ អ្នកជំងឺទើបជាសះស្បើយថ្មីមានចំនួន ៥នាក់។

ចំណែកអ្នកជំងឺ ដែលកំពុងបន្តព្យាបាលកូវីដ-១៩ មានចំនួន ១៩នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា មិនមានអ្នកជំងឺកូវីដ-១៩ ណាម្នាក់ស្លាប់បាត់បង់ជីវិតនោះទេ។

សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ ចាប់តាំងពីខែមករា រហូតដល់បច្ចុប្បន្ននេះ មានចំនួន ១២២នាក់។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០..៖

អត្ថបទដែលជាប់ទាក់ទង