អ្នកជំងឺកូវីដ-១៩ ព្យាបាលជាសះស្បើយចំនួន១០៥នាក់ និងកំពុងព្យាបាល១៧នាក់..

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបង្ហាញទិន្នន័យផ្លូវការថា គិតត្រឹមម៉ោង០៧ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេស សរុបមានចំនួន ១២២នាក់។ ក្នុងនោះអ្នកជំងឺ ដែលបានព្យាបាលជាសះស្បើយ គិតត្រឹមម៉ោង ០៧ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ មានចំនួន១០៥នាក់ និងអ្នកជំងឺកំពុងបន្តព្យាបាលមានចំនួន ១៧នាក់ទៀត។

ក្រសួងសុខាភិបាល បន្តថា មិនមានអ្នកឆ្លងជំងឺកូវីដ-១៩ ណាម្នាក់បាត់បង់ជីវីតនោះទេ។

ក្រសួងសុខាភិបាល បញ្ជាក់ថា សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ នៅកម្ពុជា ចាប់ពីខែមករា រហូតដល់ម៉ោង០៧ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ មានចំនួន១២២នាក់៕

អត្ថបទដែលជាប់ទាក់ទង