អ្នកជំងឺកូវីដ-១៩ ព្យាបាលជាសះស្បើយ១០៧នាក់ និងកំពុងព្យាបាលសល់តែ ១៥នាក់ទៀតទេ..

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ផ្លូវការថា គិតត្រឹមម៉ោង០៧ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ គឺអ្មកឆ្លងជំងឺជំងឺកូវីដ-១៩ ត្រូវបានក្រុមគ្រូពេទ្យជំនាញ បានព្យាបាលជាសះស្បើយចំនួន ១០៧នាក់។ ក្នុងចំណោមអ្នកជំងឺសរុបមានចំនួន ១២២នាក់។ ដូច្នេះអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ គឺនៅសល់ត្រឹមតែ១៥នាក់ទៀតទេ។

ក្រសួងសុខាភិបាល បញ្ជាក់ថា សរុបអ្នកជំងឺកូវីដ-១៩ ដែលកើតមាន នៅទូទាំងប្រទេសកម្ពុជា គិតមកត្រឹមម៉ោង ០៧ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ មានចំនួន១២២នាក់។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០៖

អត្ថបទដែលជាប់ទាក់ទង