មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងអាជ្ញាធរមូលដ្ឋាន ជួយសង់ផ្ទះជូនអតីតយុទ្ធជន១ខ្នង ជូនជនពិការរស់នៅ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា ប្រធាន ស.អ.ក ខេត្តព្រះវិហារ អមដំណើរដោយ លោកអនុប្រធានស.អ.ក.ខេត្ត, ថ្នាក់ដឹកនាំតបន់សឹក, ក្រុមការងារ ស.អ.ក ខេត្ត, អនុប្រធាន សអក ស្រុក , ក្រុមស.ស.យ.ក ស្រុក, អជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ បានចុះជួយសង់ផ្ទះ ជូនអតីតយុទ្ធជនចំនួន ០១ខ្នង មានឈ្មោះ ចាន់ វណ្ណូ ភេទប្រុស អាយុ៥៥ឆ្នាំ ជាជនពិការ រស់នៅភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ផ្ទះសង់ថ្មីខាងលើនេះ ផ្ទះមានទំហំ ៥x៧ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ចំណាយថវិកាអស់ចំនួន ៩,៥០០,០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លារ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង