ក្រសួងសុខាភិបាលថា មិនមានអ្នកឆ្លងជំងឺកូវីដ-១៩ ត្រូវរកឃើញថ្មីទៀតទេ

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីប្រកាស​ព័ត៌មាន​ ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះថា មិនមានករណី​ឆ្លងជំងឺកូវីដ-១៩ថ្មី ត្រូវបានរកឃើញទៀតទេ​។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមម៉ិង ០៧ព្រឹកថ្ងៃទី២៣ ខែមេសានេះ ចំពោះអ្នកឆ្លងជំងឺកូវីដ-១៩ ដែលបានព្យាបាលជាសះស្បើយសរុបចំនួន ១១០នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន១២នាក់។

អ្នកឆ្លងវីរុសកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជា សរុបមានចំនួន ១២២នាក់។

សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០..៖

អត្ថបទដែលជាប់ទាក់ទង