ក្រសួងសុខាភិបាលថា មិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីបន្ថែមទេ នៅថ្ងៃទី២៤ ខែមេសានេះ

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០​នេះ មិនមានករណីឆ្លងជំងឺកូវីដ-១៩ថ្មីទៀតទេ។ ហើយថា អ្នកជាសះស្បើយពីជំងឺCOVID-19​ ក៏មិនទាន់មានទៀតដែរ។

ក្រសួងសុខាភិបាលបញ្ជាក់ថា ចំនួនអ្នកឆ្លងជំថឺកួវីដ-១៩ នៅទូទាំងប្រទេសកម្ពុជា សរុបមានចំនួន ១២២នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយមានចំនួន ១១០នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន ១២នាក់។

ដោយឡែក ចំពោះអ្នកស្លាប់ ដោយជំងឺកូវីដ-១៩ គ្មានទេ នៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង