ឃាត់ខ្លួនយោធាផ្កាយពីរ ចាន់ សំអាត ករណីរំលោភយកដីព្រៃរដ្ឋខុសច្បាប់

ខេត្តស្ទឹងត្រែង៖ សមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង បានចុះឃាត់ខ្លួន មន្ត្រីយោធាមានឋានៈពាក់ផ្កាយពីរម្នាក់ ទាក់ទិននាំយកគ្រឿងចក្រឈូសហ៊ុមព័ទ្ធដីព្រៃ របស់រដ្ឋរាប់សិបហិចតា ធ្វើកម្មសិទ្ធិឯកជន ដោយខុសច្បាប់។

មន្ត្រីយោធារូបនេះ ត្រូវគេស្គាល់ថា ជាលោកឧត្តមសេនីយ៍ទោ ចាន់ សំអាត ហើយត្រូវសមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង ឃាត់ខ្លួន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។

ភ្លាមៗក្រោយឃាត់ខ្លួន សមត្ថកិច្ច ក៏បានបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ចាន់ សំអាត ទៅកាន់នៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីសួរនាំពាក់ពន្ធករណី នាំយកគ្រឿងចក្រទៅឈូសឆាយហ៊ុមព័ទ្ធដីព្រៃ របស់ ជាង ៦០ហិចតា នៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០៕

 

អត្ថបទដែលជាប់ទាក់ទង