ក្រសួងសុខាភិបាល៖ រយៈពេល១៤ថ្ងៃ មិនមានអ្នកឆ្លងកូវីដ-១៩ថ្មីទេ ខណៈព្យាបាលជាសះស្បើយ១១៧នាក់

ខេត្តព្រះសីហនុ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន
ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះថា រយៈពេល ១៤ថ្ងៃកន្លងមកហើយ ដែលកម្ពុជា មិនមានករណីឆ្លងថ្មី ខណៈមានអ្នកជំងឺកូវីដ-១៩ បានព្យាបាលជាសះស្បើយសរុបចំនួន ១១៧នាក់ ឬស្មើនឹង ៩៥,៩០ ភាគរយ បើធៀបនឹងអ្នកជំងឺសរុប ១២២ នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ដែលព្យាបាលជាសះស្បើយ ពីជំងឺកូវីដ-១៩ ទាំង១១៧នាក់ រួមមាន៖

– ខ្មែរ ចំនួន ៤៨នាក់
– បារាំង ៣៨នាក់
– ម៉ាឡេស៊ី ១៣នាក់
– អង់គ្លេស ០៥នាក់
– អាមេរិក ០២នាក់
– កាណាដា ០២នាក់
– ឥណ្ឌូណេស៊ី ០២នាក់
– ចិន ០២នាក់
– បែលហ្សិក ០១នាក់
– ជនជាតិវៀតណាម ០៣នាក់។

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាលកម្ពុជា ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០៖

អត្ថបទដែលជាប់ទាក់ទង