ព្រះតេជព្រះគុណ គូ សុភាព ជូនពរលោកឧកញ៉ា ទៀ វិចិត្រ ចំពោះការប្រគេនប្រគេនចង្ហាន់

រាជធានីភ្នំពេញ៖ ព្រះតេជព្រះគុណព្រះគ្រូ គូ សុភាព ព្រះគ្រូសូត្រស្តាំ គង់នៅវត្តនិគ្រោធវ័នគល់ទទឹង នៅចុងសប្តាហ៍នេះ បានថ្លែងអំណរគុណ ចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និង ក្រុមគ្រួសារ រស់នៅខេត្តព្រះសីហនុ ដែលបានចាត់តំណាងឲ្យនាំយកអង្ករចំនួន០២តោន និងគ្រឿងឧបភោគបរិភោគជាច្រើនមុខទៀត សម្រាប់ជាចង្ហាន់ប្រគេនព្រះសង្ឃគង់ ក្នុងវត្តគល់ទទឹង រាជធានីភ្នំពេញ។

ព្រមជាមួយគ្នានេះ ព្រះគ្រូ គូ សុភាព ជាមន្ត្រីសង្ឃមួយអង្គល្បីល្បាញខាងផ្តល់ឱវាទអប់រំផ្លូវចិត្ត បានប្រសិទ្ធពរជ័យ ជូនលោកឧកញ៉ា ទៀ វិចិត្រ និងគ្រួសារបុត្រាបុត្រី សូមទទួលបានកុសលផលបុណ្យ ចំពោះទានដ៏សប្បុរស របស់លោកឧកញ៉ា សម្រាប់ជួយជាចង្ហាន់ព្រះសង្ឃ ក្នុងអំឡុងពេល ប្រទេសកម្ពុជា កំពុងបើកយុទ្ធនាការបង្ការការពារទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ហើយព្រះសង្ឃ មិនបាននិមន្តចេញក្រៅវត្ត ដើម្បីបិណ្ឌបាត្រចង្ហាន់បានទេ៕

អត្ថបទដែលជាប់ទាក់ទង