លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វឈ្លូសមួយក្បាលទៀត លែងឲ្យរស់នៅក្នុងព្រៃធម្មជាតិវិញ

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុនជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C, SPEED BOAT CAMBODIA) មានប្រសាសន៍ថា ក្រុមការងារអភិរក្សសត្វព្រៃ របស់លោកបានជួយសង្គ្រោះជីវិតសត្វឈ្លូសមួយក្បាល និងបាននាំយកទៅលែងឲ្យរស់នៅក្នុងព្រៃធម្មជាតិវិញ។

លោកឧកញ៉ាបន្តថា សត្វឈ្លូសមួយក្បាលនេះ រូបលោកបានទទួលពីមន្ត្រីនគរបាលទេសចរណ៍ និងប្រជាពលរដ្ឋរស់នៅចំណុចតំបន់ឆ្នេរអូរត្រះ ខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ បន្តថា សត្វឈ្លូសមួយ​នេះ ត្រូវមន្ត្រីនគរបាលទេសចរណ៍ នៃស្នងការនគរបាលខេត្តព្រះសីហនុ និងប្រជាពលរដ្ឋ បានប្រទះឃើញ​រត់ធ្លាក់ចូលក្នុងអាងទឹកមួយកន្លែង នៅតំបន់អូរត្រេះ។

លោកឧកញ៉ា​ ទៀ​ វិចិត្រ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា បន្ទាប់ពីក្រុមប្រជាពលរដ្ឋ បានដេញស្ទាក់ចាប់ សត្ខឈ្លូសខាងលើនេះបានហើយ ពួកគាត់ ក៏បានប្រគល់សត្វឈ្លូសមួយក្បាលនេះមកឲ្យរូបលោកឧកញ៉ា ដើម្បី​នាំយកទៅលែង​ឲ្យរស់នៅក្នុងព្រៃតាមបែបធម្មជាតិវិញ។

សូមបញ្ជាក់ថា សត្វឈ្លូសមួយក្បាលនេះត្រូវបាន លោកឧកញ៉ា ទៀ វិចិត្រ ដឹកនាំក្រុមការងារនាំយកទៅលែង ឲ្យរស់នៅក្នុងព្រៃធម្មជាតិវិញហើយក្នុងសប្តាហ៍នេះ៕

អត្ថបទដែលជាប់ទាក់ទង