សមត្ថកិច្ចចាប់ចិនផលិតគ្រឿងញៀន និងរឹបអូសថ្នាំញៀនជាង១សែនគ្រាប់ នៅខណ្ឌពោធិ៍សែនជ័យ

រាជធានីភ្នំពេញ៖ សមត្ថកិច្ចជំនាញ  មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានបើយុទ្ធនាការចុះបង្រ្កាបករណីបទល្មើសកែច្នៃ , ជួញដូរគ្រឿងញៀន និងរឹបអូសថ្នាំញៀនបានជាង ១សែនគ្រាប់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យុទ្ធនាការនេះ ដឹកនាំបញ្ជាផ្ទាល់ដោយ លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង លោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការចង្អុលបង្ហាញ របស់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។

សមត្ថកិច្ចជំនាញ បានចុះបង្ក្រាបបទល្មើសនេះ នៅម៉ោង១៤ និង៤០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

នាឱកាសនោះ កម្លាំងជំនាញ”ក១១” របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ស៊ី ផល្លា នាយករងមន្ទីរ និងមានការសំរបសំរួលពី លោកព្រះរាជអាជ្ញារង សាយ ណូរ៉ា
បានដំណើរការបង្ក្រាបករណីកែឆ្នៃ ជួញដូរគ្រឿងញៀន ជាលទ្ធផលគឺកម្លាំងសមត្ថកិច្ចបាន
ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ (ស្រី០១នាក់) មានឈ្មោះ៖

– ឈ្មោះ LEE KWAN FUK ភេទប្រុស ជនជាតិចិន (ហុងកុង) កាន់លិខិតឆ្លង ដែនលេខ
KJ0628857

– ឈ្មោះ THET THET HLAING
ភេទស្រី ជនជាតិមីយ៉ាន់ម៉ា កាន់លិខិតឆ្លងដែនលេខ MA 030746

ចំពោះវត្ថុតាងចាប់យកបានរួមមាន៖

– សារធាតុញៀនអិចស្តាស៊ី ប្រមាណ ១៤០០០០គ្រាប់ (ដប់បួនម៉ឺនគ្រាប់) ទម្ងន់ ៥៧គក្រ.៣៨

– ម៉ាស៊ីនកែឆ្នៃថ្នាំញៀន ០២គ្រឿង

បច្ចុប្បន្ន ទាំងជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីបន្តការស៊ើបអង្កេត តាមចាប់មេក្លោង និងមុខសញ្ញាពាក់ព័ន្ធ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕ ដោយ៖ ទូច សត្យា

អត្ថបទដែលជាប់ទាក់ទង