នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន និងប្រើប្រាស់អាវុធខុសច្បាប់ម្នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ
ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ទាក់ទិនករណីជួញដូរ, រក្សាទុក ដោយខុសនូវសារធាតុញៀន និងប្រើប្រាស់អាវុធខ្លីខុសច្បាប់។
ប្រតិបត្តិការរបស់សមត្ថកិច្ចស្រុកព្រៃនប់នេះ បានធ្វើឡើងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៤ និង៤០នាទី នៅចំណុចចំការខ្នុរ ក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
យុទ្ធនាការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសបានថ្នាំញៀនជាច្រើនកញ្ចប់ និងកាំភ្លើងខ្លីចំនួន០២ដើម ម៉ាករ៉ូលូ បាញ់គ្រាប់ពិត ចំនួន ០១ដើម គ្រាប់ចំនួន ១០គ្រាប់ និង Look ប្រើហ្គាសចំនួន ០១ដើម។
ទាក់ទិនបញ្ហានេះ កម្លាំងនគរបាលស្រុកព្រៃនប់ បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា ជនសង្ស័យមាន ឈ្មោះ ប៊ុន មីដូ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ចំពោះវត្ថុតាងដកហូតបានរួមមាន៖
១- ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១០កញ្ចប់ (ធំ០៦កញ្ចប់, តូច០៤កញ្ចប់)
២- ទូរស័ព្ទដៃ ០៣គ្រឿង ម៉ាក OPPO ចំនួន០២គ្រឿង និងiPhone ចំនួន០១គ្រឿង
៣- កាំភ្លើងខ្លីចំនួន ០២ដើមម៉ាករ៉ូលូ បាញ់គ្រាប់ពិតចំនួន ០១ដើម គ្រាប់ចំនួន១០គ្រាប់ និងLock ប្រើហ្គាសចំនួន០១ដើម
សមត្ថកិច្ចបញ្ជាក់ថា បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីសួរចម្លើយ មុននឹងឈានទៅកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅកាន់តុលាការបន្តនីតិវិធីតាមច្បាប់៕
ដោយ៖ ដែន សីមា

