ព្រឹកនេះ អគ្គិភ័យបានឆាបឆេះ ក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ នៅតំបន់អូរត្រះ ក្រុងព្រះសីហនុ..

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានឲ្យដឹងព័ត៌មានបឋមថា នៅព្រឹកម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៣០ ខែមេសានេះ មានអគ្គិភ័យមួយករណី បានឆាបឆេះឡើង នៅក្នុងក្រុមហ៊ុនក្រឡុកសុីម៉ង់ត៍មួយកន្លែង មានទីតាំងនៅម្តុំផ្លូវចំណោតចុះទៅវត្តអូរត្រេះ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

តាមការបញ្ជាក់ពីបុគ្គលិក បំរើការងារក្នុងក្រុមហ៊ុនខាងលើនេះ បានរាយការណ៍ជាបឋមថា ភ្លើងបានឆេះចេញពីកន្លែងស្នាក់នៅ របស់បុគ្គលិកក្នុងការដ្ឋាន ឬក្នុងក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍នោះ។

បច្ចុប្បន្នសមត្ថកិច្ចផ្នែកពន្លត់អគ្គិភ័យ នៃស្នងការដ្ឋានខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធ បានចេញរថយន្តពន្លត់អគ្គិភ័យ ដើម្បីជួយអន្តរាគមន៍ភ្លើងឆេះនោះហើយ ប៉ុន្តែចំពោះការខូចខាតទ្រព្យសម្បត្តិ និងមូលហេតុបណ្តាលឲ្យកើតមានភ្លើងឆេះ សមត្ថកិច្ចមិនទាន់បង្ហាញរបាយការណ៍ផ្លូវការនៅឡើយទេ៕

ប្រភព៖ Huy Bunleng News

អត្ថបទដែលជាប់ទាក់ទង