រដ្ឋបាលខេត្តកោះកុង ស្នើដល់ពលរដ្ឋមានចម្ងល់ពាក់ព័ន្ធវិស័យទេសចរណ៍ សូមផ្តល់ព័ត៌មានមកមន្ត្រីខេត្តជួយដោះស្រាយ

ខេត្តកោះកុង៖ រដ្ឋបាលខេត្តកោះកុង ស្នើដល់ប្រជាពលរដ្ឋដែលមានព័ត៌មានពាក់ព័ន្ធនឹងវិស័យទេសចរណ៍ក្នុងមូលដ្ឋាននេះ រាប់ទាំងសេវាកម្មបម្រើឱ្យផ្នែកទេសចរណ៍, ការចែកចំណេះដឹងថ្មីៗ និងបញ្ហាចម្ងល់នានា ប្រជាពលរដ្ឋអាចទាក់ទងមកក្រុមការងារមន្ត្រីបង្គោលព័ត៌មានវិទ្យាខេត្តកោះកុង (ដូចមានលេខទំនាក់ទំនងខាងក្រោម) ដើម្បីអាចឲ្យរដ្ឋបាលខេត្តនេះ ផ្សព្វផ្សាយដំណឹង និងផ្តល់ព័ត៌មានជូនដល់បងប្អូនវិញ។

ក្រុមការងាររីករាយនឹងទទួលយកនូវសំណើ និងសំណូមពរ របស់បងប្អូន ដើម្បីកែលម្អឲ្យមានប្រសិទ្ធភាព និងឆាប់រហ័ស..៕

អត្ថបទដែលជាប់ទាក់ទង