ក្រសួងសុខាភិបាល៖ ថ្ងៃនេះ ពុំ​មានករណី​ឆ្លងជំងឺ កូវីដ-១៩ថ្មី​ទេ ខណៈកំពុងព្យាបាល៣នាក់

រាជធានី​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ក្រសួងរកពុំឃើញ​ករណី​ឆ្លងជំងឺកូវីដ-១៩ (COVID-19) ថ្មី​ទៀតទេ។

បច្ចុប្បន្ន ប្រទេសកម្ពុជា សរុប​មាន​ករណី​ឆ្លងជំងឺ​កូ​វីដ​-១៩ ចំនួន​១២២​ករណី​ដដែល និង មិនមាន​ករណី​អ្នកជំងឺត្រូវបានព្យាបាលជាសះស្បើយ​ថ្មី​ទៀតទេ។ ដូច្នេះ​ករណី​អ្នកជំងឺ ជាសះស្បើយ​មាន​ចំនួន​១១៩​នាក់​ដដែល និងមិនមានអ្នកស្លាប់​ទេ។ ក្នុងនោះ ​អ្នកជំងឺ​កំពុងសំរាក​ព្យាបាល​នៅមន្ទីរ​ពេទ្យ​មានចំនួន០៣​នាក់​ដដែល។

យ៉ាងណាក៏ដោយចុះ ក្រសួងសុខាភិបាល ​បញ្ជាក់ថា ថ្វីត្បិតកម្ពុជា រកមិនឃើញ​ករណី​ឆ្លងជំងឺកូវីដ-១៩ថ្មី​បែបណាក្តី ក៏ប៉ុន្តែស្នើដល់បងប្អូន​ប្រជាពលរដ្ឋ ត្រូវបន្ត​ប្រុងប្រយ័ត្នការពារការឆ្លងជំងឺនេះ ឲ្យបានជាប់ជាប្រចាំដោយ​ត្រូវធ្វើ​អនាម័យ, គម្លាតឃ្លាតឆ្ងាយ​ពីគ្នា, មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​កម្ពុជា និង​ពិភពលោក​ កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ដ៏​ខ្លាំងក្លា​នៅឡើយ​៕

អត្ថបទដែលជាប់ទាក់ទង