អ្នកបើកបរម៉ូតូភាគច្រើន នៅខេត្តព្រះសីហនុ គ្មានមួកការពារសុវត្ថិភាព

ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលចរាចរណ៍ ដឹកនាំផ្ទាល់ដោយ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ បានចាប់ផ្តើមអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមកម្រិតផាកពិន័យ នៃអនុក្រឹត្យថ្មីនេះ ទៅតាមគោលដៅតាមផ្លូវសាធារណមួយចំនួន។

ការចុះអនុវត្តច្បាប់នេះ សមត្ថកិច្ចបានសង្កេតឃើញថា អ្នកបើកបរម៉ូតូភាគច្រើន មិនមានពាក់មួកការពារសុវត្ថិភាពទេ..។

លោក ជួន ណារិន្ទ មានប្រសាសន៍ថា ថ្ងៃសុក្រ ទី០១ ខែឧសភានេះ រូបលោករួមជាមួយគណៈស្នងការនគរបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យ តាមគោលដៅនានា ដែលកម្លាំងជំនាញចរាចរណ៍ផ្លូវគោក កំពុងចុះអនុវត្តអនុក្រឹតលេខ៣៩ អនក្រ.បក ក្នុងមូលដ្ឋានខេត្តព្រះសីហនុ៕

 

អត្ថបទដែលជាប់ទាក់ទង